សម្តេចធិបតី លើកទឹកចិត្ដឱ្យពលរដ្ឋចុះឈ្មោះចូលបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈឱ្យបានច្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ដឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈឱ្យបានច្រើន ដើម្បីទទួលបានការងារ និងប្រាក់ចំណូល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ការជំរុញឲ្យកម្មករកម្មការិនីមានសុខភាពល្អ គឺធានាការលើកកម្ពស់ផលិតភាពការងារបានកាន់តែច្រើន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់កម្មករកម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធបន្តចុះឈ្មោះចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈដែលរៀបចំដោយរាជរដ្ឋាភិបាល ៕