**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ

បទវិភាគ៖សហរដ្ឋអាមេរិកគួរតែកែតម្រូវទស្សនៈខុសឆ្គងចំពោះប្រទេសចិននិងប្រើក្រសែភ្នែកត្រឹមត្រូវទៅមើលការអភិវឌ្ឍរបស់ប្រទេសចិន

“ប្រទេសចិនមានក្តីសោមនស្សរីករាយដែលបានមើលឃើញសហរដ្ឋអាមេរិកប្រកបដោយជំនឿចិត្តលើខ្លួនឯង ភាពបើកទូលាយ វិបុលភាពនិងការអភិវឌ្ឍ ហើយរំពឹងថា សហរដ្ឋអាមេរិកក៏នឹងប្រើក្រសែភ្នែកដ៏វិជ្ជមានទៅមើលការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ” ។ កាលពីថ្ងៃទី ២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញអាកប្បកិរិយាដូចពោលខាងលើនៅពេលជួបពិភាក្សាការងារជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ក្នុងកិច្ចជំនួបលើកនេះ ភាគីសហរដ្ឋអាមេរិកបានរំលឹកឡើងវិញពីកិច្ចសន្យាផ្នែកនយោបាយជាច្រើនចំពោះប្រទេសចិន ហើយរំពឹងថា នឹងរក្សាការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន អនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិតឯកភាពរួមដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ។
ចាប់តាំងពីកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមក ទំនាក់ទំនងរវាងចិននិងអាមេរិកបានបញ្ឈប់ការធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាពជាទូទៅ ដោយឡែកភាគីទាំងពីរបានធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងវិស័យកិច្ចការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការអនុវត្តច្បាប់ កសិកម្មនិងកងទ័ពទាំងពីរជាដើម ។ ដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅប្រទេសចិនលើកនេះបានបន្តនិន្នាការនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ។ ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម ៥ ចំណុច ក្នុងនោះបូករួមទាំងការបន្តធ្វើការប្រាស្រ័យទាក់ទងរវាងកងទ័ពទាំងពីរ ជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន បម្រែបម្រួលអាកាសធាតុនិងភាពវៃឆ្លាតសិប្បនិម្មិត ក៏ដូចជាពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ប្រការទាំងនេះបានបង្ហាញឱ្យឃើញថា ភាគីទាំងពីរសុទ្ធតែមានឆន្ទៈរក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិតនិងជំរុញកិច្ចសហប្រតិបត្តិការដើម្បីពន្លឿនការអនុវត្តគំនិតឯកភាពរួមនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។
ព្រមពេលជាមួយគ្នានេះ យើងក៏ត្រូវមើលឃើញដែរថា ទោះបីជាទំនាក់ទំនងរវាងចិននិងអាមេរិកមានការកែសម្រួលក៏ដោយ ប៉ុន្តែកត្តាអវិជ្ជមានក៏បានកើនឡើងផងដែរ ។ ពីការឃោសនាបំប៉ោងជាញឹកញាប់នូវអ្វីដែលហៅថា “អតិរេកសមត្ថភាពផលិតកម្ម”របស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិនរហូតដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេសដែលពាក់ព័ន្ធនឹងតំបន់ចិនតៃវ៉ាន់ ពីការមួលបង្កាច់លើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរហូតដល់ការបង្កើតជា”ក្រុមសម្ព័ន្ធតូច”ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននៅអាស៊ីប៉ាស៊ីហ្វិក ទង្វើជាបន្តបន្ទាប់របស់អាមេរិកបែបនេះបាននាំមកនូវផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិននិងអាមេរិក ។
លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតរបស់ចិនបានវិភាគថា ទង្វើដែលនិយាយផ្សេងធ្វើផ្សឹងបែបនេះគឺជាចរិតអាក្រក់មួយរបស់រដ្ឋាភិបាលអាមេរិកក្នុងការដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិន ។ បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា មួយផ្នែក សហរដ្ឋអាមេរិកត្រូវការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន តែមួយផ្នែកទៀត ក៏ព្យាយាមទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ប្រការនេះបង្ហាញឱ្យឃើញថា អ្នកនយោបាយមួយចំនួនរបស់អាមេរិកបាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈផលបូកសូន្យដែលបានចាត់ទុកចិនថាជា”គូប្រជែងយុទ្ធសាស្ត្រធំបំផុត”ដោយខុសឆ្គង ហើយបានធ្វើវិនិច្ឆ័យដោយខុសឆ្គងខាងយុទ្ធសាស្ត្រចំពោះគោលបំណងអភិវឌ្ឍន៍របស់ចិន ។
សូមបញ្ជាក់ថា គោលបំណងអភិវឌ្ឍន៍របស់ចិនគឺធ្វើឱ្យប្រជាជនអាចមានជីវភាពរស់នៅដ៏ល្អប្រសើរ តែមិនមែនជំនួសអាមរិកនោះទេ ។ ជាងនេះទៅទៀត ជានិច្ចកាល ប្រទេសចិនតែងតែវាយតម្លៃទំនាក់ទំនងរវាងចិននិងអាមេរិកដោយឈរលើមុំគាំពារសុខសុភមង្គលជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ គាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាផ្តួចផ្តើមឱ្យគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសនិ្តសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅប្រទេសចិនលើកនេះ ប្រទេសចិនបានដាស់តឿនម្តងទៀតឱ្យសហរដ្ឋអាមេរិកគិតពិចារណាពីទិសដៅនៃទំនាក់ទំនងចិន-អាមេរិក ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់បំពាក់អាវុធឱ្យតំបន់តៃវ៉ាន់ ក៏ដូចជាសង្កត់ធ្ងន់ថា សិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រជាជនចិន គឺមិនអាចដកហូតបាន ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់គ្រប់គ្រងទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយទំនួលខុសត្រូវ នោះក៏គួរតែស្តាប់ឱ្យបានច្បាស់នូវសំឡេងទាំងនេះ ហើយនឹងអនុវត្តពាក្យសន្យារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង ។
នាពេលបច្ចុប្បន្ននេះ និន្នាការស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺបានមកដោយមិនងាយទេ ហើយក៏ទទួលបានការស្វាគមន៍ពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិផងដែរ ។ ភាគីទាំងពីរគួរបន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យ”ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ”ក្លាយទៅជា”ការពិត” ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាព មានភាពល្អប្រសើរឡើងនិងវិវឌ្ឍរីកចម្រើនទៅមុខដ៏ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង