ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំអូរសារាយ ស្រុកត្រាំកក់
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការគណបក្សភូមិឃុំស្រុកចូលរួមផងដែរ ៕