**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថាន CGTI សម្រាប់លុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជាស្ថិតនៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្រាប់ការងារលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។

នាឱកាសនោះ លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌ដល់អាជ្ញាធរមីន នាពេលនេះ ជាការប្តេជ្ញាចិត្ត និងការចូលរួមរបស់របស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពល រដ្ឋខ្មែរ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញទឹកចិត្តកត្តញ្ញូតាធម៌ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្ម ភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយជាកេរដំណែលដ៏ធំធេងរបស់សម្តេច បន្សល់ទុលដល់ព្រជាពលខ្មែរគ្រប់ជំនាន់។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ការ ដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំដឹកនាំកម្ពុជាឆ្ពោះទៅរកប្រទេសមួយដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣,០២៤គីឡូម៉ែតក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់លានគ្រាប់ ប៉ុន្តែទោះយ៉ាង នេះក្តី កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៦៨គីឡូម៉ែតក្រឡា ដែលត្រូវបន្តបោសសម្អាត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង