សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុកជូនអ៊ំស្រី ដួង ថុន មានបញ្ហាត្បៀតសរសៃឈាមបេះដូង
ភ្នំពេញ៖ អ៊ំស្រីឈ្មោះ ដួង ថុន អាយុ ៦៥ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ គាត់មានអាការៈចុកដើមទ្រូងខ្លាំងរហូតដល់ទ្រាំលែងបាន ហើយគាត់បានមកជួបក្រុមគ្រូពេទ្យ TYDA ក្នុងអំឡុងពេលចុះបេសកកម្ម ពិនិត្យ និងព្យាបាលជំងឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលពិនិត្យ បានរកឃើញថាគាត់មានបញ្ហាត្បៀតសរសៃឈាមបេះដូង (Unstable angina) ហើយត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បច្ចុប្បន្ន អ៊ំស្រីបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអនេក។
រាល់ការចំណាយលើការព្យាបាល ស្នាក់នៅ ម្ហូបអាហារ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕