**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

បណ្ឌិត អ៊ាង សុផល្លែត៖ ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំបីសំខាន់គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព


ភ្នំពេញ៖ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ដែលបានដំណើរការក្នុងរយៈពេលប្រាំ៨ខែ និង៨ថ្ងៃ គិតត្រឹមថ្ងៃនេះ ក្រសួងបរិស្ថានបានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានមុំបីសំខាន់គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោនយោបាយឆ្លើយតប» នាទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ដែលយុទ្ធនាការទទួលបានជោគជ័យ ដោយមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ ព្រះសង្ឃ និយោជិត កម្មករ កម្មការនី និងប្រជាពលរដ្ឋ បានចូលរួមជាង៨លាន អង្គ/នាក់។

ដោយឡែក ក្នុងភាពបៃតង ក្រសួងបរិស្ថានបានអនុវត្តន៍ភាពបៃតង ដោយដាក់ចេញនូវវិធានចំនួន៤ រួមមាន៖
១.ពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ ដើម្បីទប់ស្កាត់ និងការពារធនធានធម្មជាតិ
២.សហការជាមួយអាជ្ញាធរមូលដ្ឋាន (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយក្រសួងបរិស្ថាន៖ ១.នឹងចែកផែនទីតំបន់ការពារធម្មជាតិ ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ នាថ្ងៃទី៣ ខែឧសភា ខាងមុខ, ២.ក្រសួងបរិស្ថាននឹងដាក់ឱ្យប្រើប្រាស់ App បង្ហាញទីតាំង និងព្រំប្រទល់តំបន់ការពារធម្មជាតិ ដើម្បីសាធារណជនយល់ដឹងថា តើទីតាំងដីដែលគាត់ចង់ទិញ ស្ថិតនៅក្នុងឬនៅក្រៅតំបន់ ការពារធម្មជាតិ និង៣.ដាក់អោយប្រើប្រាស់ App ដាំដើមឈើសម្រាប់ចុះឈ្មោះអ្នកចូលរួម
៣.ក្រសួងបរិស្ថានសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បពង្រឹងលើការគ្រប់គ្រងធនធានធម្មជាតិ
៤.ជំរុញការដាំដើមឈើយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ដោយចាប់ផ្តើមពីរដូវវស្សាឆ្នាំ២០២៤។ ក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ នឹងរៀបចំពិធីពិពណ៌កូនឈើនៅមុខទីស្តីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយឆ្នាំបន្ទាប់នឹងមានការរៀបចំនៅតាមបណ្តាខេត្តនីមួយៗ។

ជាមួយគ្នានេះ គឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈគម្រោងអភិវឌ្ឍន៍ទេចរណ៍លំហែបៃតង ដែលផ្តល់ភាពជាម្ចាស់ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង