សម្តេចធិបតី៖ អ្នកដែលកំពុងប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុសហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងអបអរនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួប សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅអ្នកបង្កើតចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែប្រឆាំងនឹងចលនាជាតិរបស់ប្រជាជនខ្មែរ ដែលព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍ឱ្យជាតិយ៉ាងច្រើន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀត ចំពោះការចេញសារគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ៕