ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង។
កិច្ចពិភាក្សាបានផ្តោតទៅលើការអនុវត្តគម្រោងសហប្រតិបត្តការបច្ចុប្បន្ន និងអនាគត សំដៅសម្រេចបាននូវគោលបំណងរួមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៦៕