សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ
ភ្នំពេញ៖ អ៊ំស្រីឈ្មោះ សូរ ហៀង អាយុ ៦៨ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ អ៊ំស្រីមានអាការៈហត់ជាប្រចាំអស់រយៈពេល ៣ឆ្នាំមកហើយ ។ អ៊ំស្រីបានមកជួបក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងអំឡុងពេលចុះបេសកកម្ម ពិនិត្យ និងព្យាបាលជំងឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលពិនិត្យ បានរកឃើញថា អ៊ំស្រីមានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ (Acute pulmonary edema on ischemic heart failure) ហើយត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្បច្ចុប្បន្ន អ៊ំស្រីបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអនេក។
រាល់ការចំណាយលើការព្យាបាល ស្នាក់នៅ ម្ហូបអាហារ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕