រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋនៅទូទាំងឃុំស្វាយរំពារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានត្រូវ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញឱ្យអភិវឌ្ឍគម្រោងព្រែកជីកនេះ ឱ្យសម្រេចលេចចេញជារូបរាងក្នុងពេលអនាគតដ៏ខ្លី ខាងមុខ។ គម្រោងព្រែកជីកហ្វូណនតេជោនឹងធ្វើការតភ្ជាប់ផ្លូវទឹករវាងដៃទន្លេ និងទឹកសមុទ្រកម្ពុជា ក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។
ព្រែកជីកនេះនឹងផ្តល់ប្រយោជន៍មហាសាលចំពោះសេដ្ឋកិច្ចកម្ពុជា រីឯការរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាងកាន់តែធំធាត់ឡើងថែមទៀត។
យើងខ្ញុំសូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាលក្នុងរាល់បេសកកម្មការពារឯករាជ្យភាពជាតិរបស់កម្ពុជា និងរាល់កម្មវិធី អភិវឌ្ឍសេដ្ឋកិច្ច ដែលបម្រើផលប្រយោជន៍របស់ប្រជាជន ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជា។
យើងខ្ញុំប្រឆាំង យ៉ាងដាច់ខាតចំពោះការប៉ុនប៉ងរារាំង ឬការបង្កឧបសគ្គទប់ស្កាត់មិនឱ្យគម្រោងព្រែកជីកហ្វូណនតេជោសម្រេចរូបរាងបាន ទោះជាមកពីមជ្ឈដ្ឋានណា បរទេសណា មហាអំណាចណាក៏ដោយ។
ជាមួយគ្នានេះ យើងខ្ញុំសូមប្រកាសថ្កោលទោសជនក្បត់ជាតិបីជំនាន់ ដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីក ហ្វូណនតេជោ បម្រើផលប្រយោជន៍បរទេស ក្បត់ប្រជាជន និងប្រទេសជាតិឯង។ ជនក្បត់ជាតិបីជំនាន់នេះ កំពុងបង្ហាញឱ្យ ឃើញធាតុពិតរបស់ខ្លួន ដែលមាត់ស្រែកគ្រប់ម៉ាត់ថាស្នេហាជាតិ តែទង្វើជាក់ស្តែង ជាទង្វើក្បត់ជាតិឯងបម្រើផលប្រយោជន៍ បរទេសទាំងស្រុង។
យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋនៅទូទាំងឃុំស្វាយរំពារ សូមយកឱកាសនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយ ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុម គ្រួសារជាទីគោរពស្រឡាញ់ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕