**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចាត់ទុកនិយោជក ភាគីកម្មករ សហជីព រួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានសហគមន៍សុខសាន្ត

ភ្នំពេញ៖ ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC ចាត់ទុកនិយោជក ភាគីកម្មករ សហជីព រួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានសហគមន៍សុខសាន្ត ដែលដាក់ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពិធីជួបជុំអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីឯកឧត្តម ហេងសួ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា កាលពីថ្ងៃទី1ឧសភា ឆ្នាំ2024 ឯកឧត្តម សួង ហួត មានប្រសាសន៍ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសកំណត់អំពីគោលការណ៍នៃការប្រឡងប្រណាំង ដណ្តើមពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្ត ប្រកាសនេះមានគោលបំណងចូល រួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ និងបង្កើនផលិតភាពការងារ តាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៅទូទាំងប្រទេសក្នុងនោះប្រកាសរបស់ក្រសួងបានកំណត់ចេញនូវការអនុលោមភាពចំនួន៨ដូចខាងក្រោម៖
ទី១៖ អនុលោមភាពនៃលក្ខខណ្ឌការងារល្អគឺសំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារពីក្រសួងការងារមិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ
ទី២៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ទី៣៖ អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈសំដៅដល់សហគ្រាស ដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាសនិងមានយន្តការកិច្ចសន្ទនាសង្គម។ ទី៤៖ អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារសំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និង មានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៅកន្លែងការងារ ទី៥៖ អនុលោមភាពនៃរបបសន្ដិសុខសង្គមសំដៅដល់សហគ្រាស ដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ទី៦៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការសំដៅដល់សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ទី៧៖ អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញនិងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត និងទី៨៖ អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង ចូលរួមការងារសង្គមផ្សេងៗ។
ចំពោះការវាយតម្លៃ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទនិងនីតិវិធី ដែលកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សហគ្រាសដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តដូចជា ទទួលបានពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលមាន វិញ្ញាបនបត្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និង ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ ដែលទទួលបាន។
ឯកឧត្តម សួង ហួត បានបញ្ជាក់ថា សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ អាចធ្វើទៅបានលុះត្រាតែ មានភាគីពាក់ព័ន្ធសំខាន់មួយចំនួន រួមមានភាគី និយោជក ភាគីកម្មករ និយោជិត ភាគីរដ្ឋាភិបាលនិងភាគីសហជីពដែលតំណាងឱ្យកម្មករ និយោជិត។ក្នុងចំណោមភាគីទាំងអស់នេះ បើមានភាគីណាមួយមិនចូលរួមសហការល្អជាមួយគ្នានោះទេ សហគ្រាសនោះនិងមិនមានភាពសុខសាន្តទៅបានឡើយ។
សហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកបង្កើតឱ្យមានសហគមន៍សុខសាន្ត ដូច្នេះគេមិនអាចទាត់ចោលឬបំភ្លេចចោលការជាប់ពាក់ព័ន្ធរបស់សហជីពបានឡើយ។គ្មានការចូលរួមសហការពីអង្គការសហជីពគឺគ្មានសហគមន៍សុខសាន្តឡើយ។តែទន្ទឹមនិងនេះថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវ៖ ១-ខិតខំចងក្រង បង្កើតសហជីពមូលដ្ឋានឱ្យបានច្រើន ២-សហជីពទាំងអស់ត្រូវចេះរួមសហការណ៍ល្អជាមួយគ្នាឱ្យទៅជាសំឡេងតែមួយ ៣-អភិវឌ្ឍសមត្ថភាពរបស់ខ្លួនរួមទាំងចំណេះដឹង ជំនាញដើម្បីរត់ឱ្យទាន់សម័យទំនើបកម្មបច្ចេកវិទ្យា ៤-ថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវអនុលោមតាមច្បាប់ការងារ ច្បាប់សហជីព និងច្បាប់នានារបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង