ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យភូមិសាស្រ្តសាងសង់សាលាហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត និងការកសាងផ្លូវទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ ឧត្តមសេនីយទោ ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ និងពលជាច្រើនរូប នៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យភូមិសាស្រ្តសាងសង់សាលាហ្វឹកហ្វឺន និងការកសាងទីលានបាញ់គ្រាប់ពិត ព្រមទាំងការកសាងផ្លូវទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នាដូវប្រាំង។ ក្នុងដំណើរចុះត្រួតពិនិត្យភូមិសាស្រ្តនោះដែរ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចង្អុលបង្ហាញនូវភូមិសាស្ត្រ និងចំណុចតំបន់សំខាន់ៗជាច្រើនកន្លែង និងធ្វើការណែនាំទៅដល់អង្គភាពទាំងអស់ចំណុះដែលកំពុងមានកត្តព្វកិច្ចឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រមុំបី និងក្រើនរំលឹកលើការងារកសាងពង្រឹងប្រៀបការពារជាតិ គ្រប់គ្រងកសាងកម្លាំង និងត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាដែលថ្នាក់ប្រគល់ឲ្យ ត្រូវជាម្ចាស់ការត្រួតពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំនូវសភាពការណ៍សន្តិសុខព្រំដែន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកត្តព្វកិច្ច ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងភាពជាអ្នកដឹកនាំ ខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព កសាងនូវឆន្ទៈ ក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសភូមិសាស្រ្ត ទទួលខុសត្រូវរបស់ខ្លួន ធានាបានសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំពង្រឹងកម្លាំង។ ក្នុងនោះដែរ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរ និងណែនាំបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជំនាញផ្នែកការងារឃ្លាំងភស្តុភារ ឃ្លាំងបច្ចេកទេស និងជំនាញភស្តុភា-បច្ចេកទេស នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការយកចិត្តទុកដាក់ថែរក្សា ជូត លាងរាល់សម្ភារៈបច្ចេកទេសគ្រឿងចក្រនានា ឲ្យបានជាប្រចាំ ជាពិសេសថែរក្សា ដោះជូត លាងរាល់សម្ភារៈអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងរៀបចំទុកនៅក្នុងឃ្លាំងឲ្យសុវត្ថិភាពត្រឹមត្រូវទៅតាម ស្តុងដាបច្ចេកទេស ដោយយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ការពារយ៉ាងណាឲ្យឆ្ងាញ់ ផុតពីបញ្ហាផ្សេងៗ ដែលនឹងអាចកើតឡើងជាយថាហេតុ។ គោលបំណងក្នុង ការកសាងផ្លូវទំនប់ស្តុកទឹកនេះ គឺដើម្បីជំរុញអោយបណ្តាអង្គភាពចំណុះទាំងអស់ យកចិត្តទុកដាក់លើការងារ បង្កបង្កើនផល(ដាំដំណាំនិងចិញ្ចឹមសត្វ) ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបប លើកស្ទួយជីវភាពទ័ពនិងគ្រួសារទ័ពដែលខ្វះខាត ជាពិសេសចូលរួមផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយការនាំចូលទំនិញ បន្លែ/សាច់ ដែលមានសាធាតុគីមីនាំចូលពីប្រទេសជិតខាង៕