រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីរាជការ ដែលផ្ទេរពីអង្គភាពថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីរាជការ ដែលផ្ទេរពីអង្គភាពថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាការងារ ផ្តល់ការប្រឹក្សាតម្រង់ទិស និងដំណោះស្រាយចំពោះបញ្ហានានារបស់មន្ត្រីរាជការដែលផ្ទេរពីអង្គភាពថ្នាក់ក្រោមជាតិ៕