ឯកឧត្តម សួស យ៉ារ៉ា ចាត់តំណាងនាំយកនូវរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រគល់ជូនរដ្ឋបាលស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ បានចាត់ក្រុមការងារនាំយកនូវរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រគល់ជូនដល់រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីប្រើប្រាស់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ និងដើម្បីបង្ការគ្រោះអគ្គិភ័យជាយថាហេតុ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានថ្លែងអំណរគុណដល់ ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ពីទុក្ខកង្វល់របស់ប្រជាជននៅថ្នាក់មូលដ្ឋាន ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកនឹងចាត់ចែងរថយន្តនេះ ប្រើប្រាស់ត្រៀមបង្ការ សង្រ្គោះបន្ទាន់ ពេលមានគ្រោះមហន្តរាយអគ្គិភ័យ ឬគ្រោះរាំងស្ងួត ជួយអន្តរាគមន៍ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕