**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

អភិបាលខេត្តក្រចេះ ស្នើឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ និងត្រៀមរៀបចំកម្មវិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពីស្ថានភាពអាកាសធាតុព្រះរាជាណាចក្រកម្ពុជាយើង សូមមានការប្រុងប្រយត្ន័ខ្ពស់ក្នុង ដំណាក់កាលរដូវក្តៅខ្លាំងនាពេលនេះ សូមថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីបញ្ជៀសពីជំងឺផ្សេងៗ។

ឯកឧត្តម វ៉ា ថន បានកោតសរសើរ ដល់មន្ទីរ អង្គភាពជុំវិញខេត្ត សម្រេចបានក្នុងខែកន្លងមក ក្នុងការអនុវត្តការងារ ដើម្បីពន្លឿនកិច្ចការងារ សំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលក្នុងការទៅទទួលសេវា និងកាត់បន្ថយការចំណាយផ្សេងៗ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះបញ្ហាការអនុវត្តនូវគោលភូមិឃុំសង្កាត់មានសុវត្ថិភាព សូមឱ្យឃុំសង្កាត់ និងប៉ុស្តិ៍សហការគ្នាពង្រឹងការចុះយាមល្បាតការពារ ទប់ស្កាត់ ហើយសម្រាប់ខេត្តត្រូវចូលរួមសហការអន្តរាគមន៍ចាប់ឃាត់ខ្លួន-សុំឱ្យមន្រ្តីជលផល ឆ្មាំ និងសហគមន៍ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម័ត ក្នុងការថែរក្សាអភិរក្សធនធានជីវ:ចម្រុះ ពិសេសគឺសត្វផ្សោតដែលជាធនធានកម្ររបស់ពិភពលោក ហើយក៏ជាធនធានទាក់ទាញនិងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍របស់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់ និងជាការឆ្លៀតឱលកាសវាយប្រហារពីជនអគិតិ មកលើអាជ្ញាធរនិងរដ្ឋាភិបាល ហើយសុំឱ្យអាជ្ញាធរក្រុង និងមន្រ្តីមានសមត្ថកិច្ច បន្តពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងអនុវត្តការមិនប្រើប្រាស់ថង់ប្លាស្ទិក នៅតាមទីសាធារណ:ប្រជុំជន ពិសេសក្រុមសិស្សសាលា សូមឲ្យចូលរួមផុលផុសជាគម្រូ និងសូមជួយវេចខ្ចប់កាកសំណល់របស់ខ្លួនដែលបានហូបហើយនោះទុកដាក់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ចេះមានគំនិតចូលរួមសំអាត ដើម្បីឱ្យក្រុងក្រចេះ យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត ៕

អត្ថបទដែលជាប់ទាក់ទង