រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងនាំយកអាវកាក់អ្នកសារព័ត៌មាន៤៧២អាវ មកជូនក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
អាវកាក់អ្នកសារព័ត៌មាននេះនឹងត្រូវចែកចាយជូនបងប្អូនអ្នកសារព័ត៌មានដើម្បីប្រើប្រាស់ និងការពារសុវត្ថិភាពក្នុងការចុះបំពេញបេសកកម្មរបស់ខ្លួន៕