អគ្គលេខាធិការរង UN ផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរសម្តេចធិបតី ដែលចូលរួមថ្លែងសុន្ទរកថាពិសេស ផ្តល់ជាត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេង ក្នុងការធ្វើឱ្យសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ទទួលបានលទ្ធផលជោគជ័យ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេស ផ្តល់ជាត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ទទួលបានលទ្ធផលជោគជ័យ ។