សម្តេចធិបតី ស្នើឲ្យវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជារតែមួយជាតិ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជារតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា កិច្ចការងារនេះជាកិច្ចការធំ ដែលសម្ដេចចង់បាន ដែលយើងដាក់អភិក្រមភាព ហើយសម្ដេចហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចនេះវិស័យឯកជនមិនត្រឹមតែជួយគិតផ្តល់មកសំណុំពរមករាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ នៅពេលដែលរាជរដ្ឋាភិបាលចេញគោលការណ៍រួចហើយ សូមចូលរួមប្រើប្រាស់ផង។ បញ្ជារតែមួយជាតិ មិនដើរនោះទេ ប្រសិនបើមិនមានអ្នកចូលរួមប្រើប្រាស់ ប្រព័ន្ធបញ្ជារតែមួយជាតិ ធ្វើល្អយ៉ាងណាក៏ដោយបើសិនគ្មានអតិថិជនប្រើប្រាស់ក៏មិនអាចដើរទៅមុខរួចនោះទេ។
សម្តេចធិបតីបន្ថែមថា ចំពោះកិច្ចការងារនេះបានដើរទៅមុខយ៉ាងច្រើន តាមរយៈដំណោះស្រាយរបស់រដ្ឋ ជាមួយវិស័យឯកជន ដោយបានបង្កើតក្រុមការងាររវាងរដ្ឋាភិបាល និងវិស័យឯកជនជជែកគ្នា ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខរាប់អាណត្តិមកហើយ។
សម្តេចធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារ លើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕