អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ ពីបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជិត ២គីឡូក្រាម
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌទទួលពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ រកឃើញគ្រឿងញៀនទម្ងន់ជិត ២គីឡូក្រាម នៅចំណុចសង្កាត់បាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ (មានខ្លួន១នាក់ និងគេចខ្លួន៣នាក់) ពីបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕