**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន

បន្ទាយមានជ័យ ៖ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បន្ទាប់ពីបានជំរុញឱ្យអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយគ្រប់សាលារៀន ដើម្បីជួយអន្តរាគមន៍គ្រប់មធ្យោបាយដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នារដូវក្តៅនេះដូចជា៖ ការជួយតបណ្តាញទឹកនៅតាមទីធ្លាសាលាដើម្បីកាត់បន្ថយកំដៅសីតុណ្ហភាព ការថែទាំសុខភាព  និងការការពារអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ រួចមក លោកបានថ្លែងបន្តដោយលើកឡើងពីអត្ថប្រយោជន៍នៃដើមឈើនៅតាមទីសាធារណនានា គឺជួយដល់បរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង ម្លប់ដ៏ត្រជាក់ ទប់ទល់ខ្យល់កន្ត្រាក់ ជាពិសេសកាត់បន្ថយនូវកម្តៅសីតុណ្ហភាព ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានស្នើសុំឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើជាប្រចាំនៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន និងបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែ ឱ្យបានគ្រប់ទីកន្លែងទាំងអស់តាមលទ្ធភាពដែលអាចដាំបានទូទាំងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន រួមមាន៖
១.លោកគ្រូ អ្នកគ្រូ ចំនួន៧៥នាក់ ម្នាក់ៗទទួលបានសារ៉ុងមួយ និងថវិកា១ម៉ឺនរៀល ។
២.ឧបត្ថម្ភដល់វិទ្យាល័យជប់ វារី ថវិកាចំនួន២លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង