ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧត្តមសេនីយ៍ប្រតិភូនៃសមាគម អមដំណើរ អភិបាលរងខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងទាំង បី ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិក សមាជិកា សមាគមអតីតយុទ្ធជនក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ៕