**អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហាររុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម១ពាន់ថ្ងៃ**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ

ភ្នំពេញ៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។

ក្នុងរបាយការណ៍បិទវគ្គបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទនេះ មានចំនួនសរុប ៧០នាក់ ក្នុងនោះគ្រូយោធាចារ្យ ចំនួន ៥នាក់ បម្រើការ ចំនួន ៥នាក់ និងសិក្ខាកាម ចំនួន ៦០នាក់ ហ្វឹកហ្វឺនរយៈពេល ៦០ថ្ងៃ ជាលទ្ធផលក្នុងពេលបញ្ចប់វគ្គនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៥% និទ្ទេសបង្គួរ ៥០% និងនិទ្ទេសមធ្យម ១៥% ។

ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណដល់គណៈកម្មាការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ ដើម្បីឱ្យការងារហ្វឹកហ្វឺននេះ បានបញ្ចប់វគ្គដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូប ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទាំងនេះ ដើម្បីទៅបម្រើការនៅក្នុងកងឯកភាពនីមួយៗ និងត្រូវប្តេជ្ញាចិត្តត្រៀមខ្លួនដាច់ខាតក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជន និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលកំពុងមានបច្ចុប្បន្ននេះផងដែរ។ លោកមេបញ្ជាការ ក៏បានប្រកាសបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង