**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ បានទទួលជួបគណៈប្រតិភូស្ថានទូតអង់គ្លេស ដឹកនាំដោយ ឯកឧត្ដម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងលោក រូប ក្លាក (Rob Clark) មន្រ្តីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ (Serious and Organised Crime Network) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួបដើម្បីសម្តែងការគួរសម ពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្ដម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពីគោលបំណងជំនួប គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមករវាងមន្ត្រីជំនាញប្រចាំចក្រភពអង់គ្លេស ទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ដែលមានអង្គការចាត់តាំង ដែលក្នុងនោះផ្តោតសំខាន់ទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញ(Scam Online) ដែលកំពុងកើតរីកសាយភាយគ្រប់ទីកន្លែង ជាពិសេសនៅតំបន់អាស៊ាន។

ឯកឧត្ដម ដូមីនិក វីល្លៀម (Dominic Williams) ក៏ចង់ដឹងអំពីគោលជំហររបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពិនិត្យមើលនូវវិស័យណាមួយដែលភាគីអង់គ្លេសអាចជួយបំពេញបន្ថែមគាំទ្រដល់នគបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជា ចំនួន៤ រួមមាន៖

ទី១-គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស។

ទី២-ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។

ទី៣-កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សបានជាច្រើនករណី ដោយសហការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូរសហប្រតិបត្តការ។

ទី៤-នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សជាបទល្មើស ដែលមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញា និងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសឲ្យបានជោគជ័យ។

មុននឹងបញ្ចប់ជំនួប ឯកឧត្ដម ដូមីនិក វីល្លៀម (Dominic Williams) បានថ្លែងអបអរសាទរដល់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជារួមបានល្អក្នុងប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណភាគីអង់គ្លេសចំពោះការវាយតម្លៃអំពីកិច្ចប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅក្នុងប្រទេស និងឯកភាពបន្តរួមសហការគ្នាតាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការជួយគាំទ្របណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ការគាំទ្រលើមធ្យោបាយឧបករណ៍សម្ភារៈបចេ្ចកវិទ្យាទំនើប ដើម្បីបន្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង