នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំតុមូលសកលជាន់ខ្ពស់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំតុមូលសកលជាន់ខ្ពស់ ស្ដីពីការកសាងសមត្ថភាពពាក់ព័ន្ធនឹងសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនង (ICTs) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំតុមូលសកលជាន់ខ្ពស់នេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជុំវិញពិភពលោកជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរទស្សនៈ និងចែករំលែកចំណុចអាទិភាពលើប្រធានបទនៃសមត្ថភាព និងពង្រឹងសន្តិសុខនៃការប្រើប្រាស់ ICTs ៕