នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីរៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងកិច្ចប្រជុំគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីរៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ។
ដើម្បីពិភាក្សា និងពិនិត្យមើលអំពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុង ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង កងទ័ពទាំងបីប្រភេទ និងបណ្ដាស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។