ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តេជ្ញាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ ហើយនឹងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត»។
សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្ម ដើម្បីទាក់ទាញបន្ថែមទៀត តាមរយៈការថែរក្សាចាស់ ពង្រីកថ្មីជាអភិក្រម ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងកែរលម្អរបន្តទៀត។ ប៉ុន្តែសូមឱ្យវិស័យឯកជនចូលរួមជាដៃគូររបស់កម្ពុជា របស់រាជរដ្ឋាភិបាលនៅក្នុងការជម្រុញសេដ្ឋកិច្ច ជាពិសេសអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជាឱ្យបានជោគជ័យ ៕