**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ

ភ្នំពេញ​៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង​ អមដំណើរ​ដោយឯកឧត្តម រុន តូ អនុប្រធានក្រុមការងារ រួមជាមួយ​មន្ត្រី​បច្ចេកទេស​ និង​ក្រោមកិច្ចសហការ​ពី​លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ​ ​​បានចុះពិនិត្យជាក់ស្តែងស្ថានភាពធនធានទឺក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុង​ខេត្តក្រចេះ។

ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ និង​ក្រុមការងារ​បាន​ចុះពិនិត្យទីតាំងអាងស្តុកទឹកចំនួន ៣កន្លែង សម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវប្រាំងលើកទី២ ​រួមមាន៖ ទី១)​ប្រព័ន្ធធារាសាស្រ្តទំនប់ទ្រនូលឆ្នាំង​ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ស្ថានភាពកម្រិតទឹកក្នុងអាងដែលនៅសល់ប្រមាណ ៤០% ដែលអាចស្រោចស្រពផ្ទៃដីធ្វើស្រែប្រាំងលើកទី២ បានចំនួន ២៥០ហិកតា ទី២)​ប្រព័ន្ធធារាសាស្រ្តទំនប់បឹងរំលាច​ ស្ថានភាពកម្រិតទឹកក្នុងអាងដែលនៅសល់ប្រមាណ ៥០% ដែលអាចស្រោចស្រពផ្ទៃដីធ្វើស្រែលើកទី២បានចំនួន ១៧១ហិកតា និង​៣-ប្រព័ន្ធធារាសាស្រ្តទំនប់បឹង និងបឹងកោះសុក្រម​ ស្ថានភាពកម្រិតទឹកក្នុងអាងដែលនៅសល់ប្រមាណ ៤០% ដែលអាចស្រោចស្រពផ្ទៃដីធ្វើស្រែលើកទី២ បានចំនួន ២៩ហិកតា​។

ជាមួយគ្នានោះដែរ​​ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់បងប្អូនប្រជាកសិករ សូមប្រើប្រាស់ទឹកប្រកប​ដោយការ​សន្សំសំចៃខ្ពស់ ហើយ​ប្រសិនបើ​បងប្អូនប្រជាពលរដ្ឋធ្វើស្រូវប្រាំងលើកទី២ គួរ​ពិភាក្សាជាមួយមន្ទីរជំនាញ សម្រាប់វាយតម្លៃពីបរិមាណទឹកក្នុងអាងស្តុកទឹក ដើម្បីជៀសវាង​ផល​​ប៉ះពាល់​ដែលនាំឱ្យ​ខាតបង់ពេលវេលា និងថវិការបស់បងប្អូន។​

ឆ្លៀតក្នុងឱកាសនោះដែរ​​​ ឯកឧត្តមរដ្ឋលេខាធិការ និង​ក្រុមការងារ​ក៏​បានចុះពិនិត្យទីតាំងឃ្លាំងដាក់សម្ភារៈ និងម៉ាស៊ីនបូមទឹក ព្រមទាំងរថយន្តស្ទូចសម្រាប់ដឹកជញ្ជូន​ក្នុងកិច្ច​អន្តរាគមន៍​ និង​បានណែនាំដល់មន្ទីរឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការថែទាំសម្ភារៈនិងគ្រឿងចក្រដែលមានស្រាប់ឱ្យបានល្អ ដើម្បី​ប្រើប្រាស់បានយូរអង្វែង ៕​

អត្ថបទដែលជាប់ទាក់ទង