**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន

នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida គ្រោងនឹងចូលរួមកិច្ចប្រជុំកម្រិតមេដឹកនាំអន្តរជាតិនៅប្រទេសស្វីសនៅខែក្រោយ ដើម្បីរិះរកវិធានការដើម្បីសម្រេចបានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Fumio Kishida ត្រូវបានគេរំពឹងថានឹងទៅទស្សនារមណីយដ្ឋាន Burgenstock ដែលជាកន្លែងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ជាលើកដំបូងដែលគ្រោងនឹងប្រព្រឹត្តទៅ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រាំពីររយៈពេលបីថ្ងៃ ដែលគ្រោងនឹងប្រារព្ធធ្វើនៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី១៣ ខែមិថុនា។

ប្រភពបានបន្តថា នៅឯការជួបជុំពហុជាតិរយៈពេលពីរថ្ងៃរហូតដល់ថ្ងៃទី១៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រីជប៉ុន មានគោលបំណងបង្ហាញពីជំហរសកម្មរបស់ជប៉ុនក្នុងការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែនដែលបានចាប់ផ្តើមដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈពេលដែលជំរុញឱ្យទីក្រុងម៉ូស្គូដកកងទ័ពរបស់ខ្លួនជាបន្ទាន់។

ប្រទេសស្វីសបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំពិភពលោកនឹងផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើមកសាងសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលហៅថា រូបមន្តសន្តិភាព និងសំណើសន្តិភាពផ្សេងទៀតដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ។

រូបមន្តនេះមាន ១០ចំណុច ដែលរួមមានការទាមទារឱ្យមានការដកទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន និងការបញ្ជាក់ពីការបញ្ចប់សង្គ្រាមតាមរយៈការចុះហត្ថលេខាលើឯកសារដោយភាគីពាក់ព័ន្ធទាំងអស់។

ប្រទេសស្វីសបានបន្តថា ប្រទេសនេះបានអញ្ជើញគណៈប្រតិភូជាង១៦០ មកពីជុំវិញពិភពលោក ដើម្បីចូលរួមក្នុងការជួបជុំនាពេលខាងមុខនៅរមណីយដ្ឋានមាត់បឹងក្បែរទីក្រុង Lucerne កណ្តាល បន្ទាប់ពីការស្នើសុំពីអ៊ុយក្រែន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថានឹងបង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ប្រទេសជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការរួមចំណែកដល់ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមកសិកម្ម។

នៅខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសជប៉ុនបានរៀបចំសន្និសីទស្តីពីការកសាងឡើងវិញអ៊ុយក្រែននៅទីក្រុងតូក្យូដោយសន្យាផ្តល់ជំនួយចំនួន ១៥.៨ពាន់លានយ៉េន (១០១លានដុល្លារ) ដើម្បីជួយដល់ការស្ដារឡើងវិញនូវអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគម្រោងសំខាន់ៗផ្សេងទៀត។

អត្ថបទដែលជាប់ទាក់ទង