រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នាទីស្តីការក្រសួងយុត្តិធម៌ នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងកំណត់ទិសដៅការងារជាអាទិភាពបន្ត សំដៅដោះស្រាយបញ្ហានានាដែលយន្តការដឹកនាំការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងដើម្បីឱ្យការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាចប្រព្រឹត្តទៅដោយរលូន, ឆាប់រហ័ស និងប្រសិទ្ធភាព ដើម្បីជាប្រយោជន៍របស់ប្រជាជននៅតាមមូលដ្ឋាន។