**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ភាគីចិនលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស និស្សិតកម្ពុជាឱ្យចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤


ភ្នំពេញ៖ មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិនបានលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិតកម្ពុជាឱ្យចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤ដើម្បីបានទៅរៀននៅប្រទេសចិនដោយមិនគិតថ្លៃ ហើយភាគីចិនជាអ្នកទទួលបន្ទុកលើសំបុត្រយន្តហោះ ការស្នាក់នៅ ប្រាក់ឧត្ថម្ភជាដើម។
កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំវេទិកាឈ្វេងយល់ពីអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិន ហៅកាត់ថា MOFCOM និងផ្សព្វផ្សាយពីនីតិវិធីដើម្បីទទួលបានអាហារូបករនេះ ដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ។
កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន និងយុវជនមកពីសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមលើកកម្ពស់ការអប់រំកម្ពុជា-ចិន សរុបចំនួន៥០រូប ។
នៅក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានប្រសាសន៍ថា អាហារូបករណ៍ដែលឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននេះ គឺជាផ្នែកមួយជួយលើកម្ពស់វិស័យអប់រំកម្ពុជាជាពិសេសបានផ្តល់ឱកាសដល់យុវជនកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិនដោយមិនអស់លុយ និងថ្លៃថ្នាក់នៅធ្វើដំណើរជាបន្ទុករបស់ភាគីចិន។ មិនត្រឹមតែប៉ុណ្ណោះអាហារូបករណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ពាក់ព័ន្ធទៅនឹងវិស័យអប់រំ។
ឯកឧត្តមបញ្ជាក់ថា ព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងអាហារូបករណ៍នេះ សូមចូលទៅកាន់គេហទំព័រ https://www.china-aibo.cn/en/info/1005/1422.htm។
ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអតីតនិស្សិតបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសចិនបានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍របស់ ក្រសួងពាណិជ្ជកម្មចិននេះ មានគុណតម្លៃសម្រាប់បង្កើនមូលធនមនុស្សនៅកម្ពុជាហើយដែលយើងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីទទួលបានឱកាសនៃការសិក្សា និងបង្កើនមិត្តភាពជាមួយបណ្តាមិត្តភក្តិបរទេសក្នុងការផ្សព្វផ្សាយពីទេសចរណ៍ និងវប្បធម៌របស់កម្ពុជាថែមទៀតផង។
លោកស្រី Zhong Jie ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាទទួលបន្ទុកការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិននេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជាដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។
ក្រោយបទឧទ្ទេសនាម និងការបកស្រាយយ៉ាងក្បោះក្បាយទៅនឹងសំណួររបស់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការបូកសរុបដោយបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់របស់សមាគមមិត្តភាពកម្ពុជា-ចិនដែលបានរៀបចំវេទិកានេះដើម្បីចូលរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការបង្កើនវិមាត្រទំហំនៃមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់នូវកាលានុវត្តភាពដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេងយល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានាទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេសតាមរយៈសមាគមអ.ម.ត.ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង