**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​

កម្ពុជា ចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

ភ្នំពេញ៖ រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។ កម្មវិធីដែលប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO រួមទាំងតំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។

លោកជំទាវបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ, ការលើកកម្ពស់ជំនាញនិងផលិតភាពការងារ, លក្ខខណ្ឌការងារល្អប្រសើរ, កំណើនប្រាក់ឈ្នួលអប្បបរមា, ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាននូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន(ដែលជានិយោជក) និងកម្មករនិយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាពដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យកាន់តែច្រើន។

ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និទ្ធជាមួយក្រសួងការងារ អង្គការ ILO និងគ្រប់ភាគីពាក់ព័ន្ធបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់កម្មករនិយោជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ ដំណាក់កាលរួចមកហើយតាំងពីឆ្នាំ២០០៥មក។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលថ្មីនេះ ត្រូវបានរៀបចំស្រប និងដើម្បីគាំទ្រដល់ការអនុវត្តការងារសមរម្យនៃចក្ខុវិស័យឆ្នាំ២០៣០ និងក្របខណ្ឌឆ្នាំ២០៥០ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា, ស្តង់ដាការងារអន្តរជាតិ, ការងារសមរម្យ និងប្រកបដោយផលិតភាព, កិច្ចគាំពារសង្គម និងកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និងជំនាញលើការងារសមរម្យ, ការគិតគូរអំពីយេនឌ័រ, ពលកម្មកុមារ និងជនមានពិការភាព ៕

អត្ថបទដែលជាប់ទាក់ទង