ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា «លោកអ្នកឧកញ៉ា»
ភ្នំពេញ៖ ព្រះមហាក្សត្រ នៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា«លោកអ្នកឧកញ៉ា»។
អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ក៏ទើប ទទួលបានការតែងតាំង ជា បេសកជនពិសេស របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ និងទើបទទួលបានការតែងតាំងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ «ទេសរដ្ឋមន្ត្រី» កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
ឧកញ៉ា ទ្រី ភាព ទទួលបានគោរមងារ ជា «អ្នក ឧកញ៉ា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងភរិយារបស់ លោក គឺលោកស្រីឧកញ៉ា គៀន ស្រីនាង។ អ្នកជំនួញពហុវិស័យរូបនេះ ទទួលបានងារ «ឧកញ៉ា» កាលពីថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០០៤៕