**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប

មន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ឱ្យប្រែក្លាយ ជារមណីយដ្ឋានឈានមុខគេក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបាន ឱ្យដឹង ថា ក្នុងទិសដៅ ដើម្បីទាក់ទាញកំណើនភ្ញៀវ ទេសចរក្នុង និងក្រៅស្រុកឱ្យមកទស្សនា ក្នុងខេត្តបាត់ដំបងបន្ថែមទៀតខាងមន្ទីរ ខេត្ត បាន នឹង កំពុង ខិតខំ កែច្នៃ តំបន់ ទេសចរណ៍ ភ្នំ សំពៅប្រែក្លាយជារមណីយដ្ឋាន ឈានមុខគេក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤ នេះ។

លោកបានបន្តទៀត ថាដើម្បីឲ្យពិភពលោក បាន ស្គាល់កាន់តែច្រើននូវផលិតផល និង ម្ហូបអាហារ ដែលជាស្នាដៃកូនខ្មែរខាងមន្ទីរ ខិតខំកែច្នៃបន្ថែម ទៀតនៅតំបន់ ភ្នំសំពៅ នលើពីសក្ដានុពលដែលមានស្រាប់នៅ តំបន់ នេះឲ្យក្លាយជារមណីយដ្ឋានឈានមុខ គេ នក្នុងខេត្តបាត់ដំបង។

លោកបន្ថែមថា «ការកែច្នៃ បន្ថែម នេះ មាន សាងសង់ ជាតូបដាក់តាំងលក់ផលិតផល ក្នុងស្រុក (ភូមិមួយ ផលិតផល មួយ) រួម និង ម្ហូប អាហារ ឆ្ងាញ់ៗយ៉ាង សម្បូរបែបផងដែរ »។ ជាក់ស្តែង បច្ចុប្បន្ន កំពុងតែសាងសង់ និង មានរៀបចំបំពាក់ភ្លើងពណ៌សម្រាប់ភ្ញៀវ កម្សាន្តពេលរាត្រីផងដែលមើលទៅ ហាក់ដូចជា ផ្សាររាត្រីដ៏ទំនើបបែបធម្មជាតិ មួយធ្វើឲ្យអារម្មណ៍ភ្ញៀវទេសចរស្រស់ ស្រាយ។ មិនតែ ប៉ុណ្ណោះចំពោះការកែច្នៃ បន្ថែមនេះ នៅថ្ងៃទី១១-១២ ខែឧសភា ខាងមុខនេះនឹងដាក់សម្ពោធជាផ្លូវការ ។

ទន្ទឹមនេះ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត រូប នេះក៏បាន អំពាវនាវដល់ភ្ញៀវក្នុងស្រុក ចូលរួមមកកែកម្សាន្តទាំងអស់គ្នានឹង ជួយ លើកកម្ពស់ផលិតផលនិងម្ហូបអាហារ ក្នុង ស្រុកឲ្យកាន់តែផុលផុសបន្ថែមទៀត។

ភ្នំសំពៅជាឈ្មោះភ្នំមួយស្ថិតក្នុងស្រុក បាណន់ ខេត្ត បាត់ដំបង មានចម្ងាយ១២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងត្រូវបានដាក់ បញ្ចូល ជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដ៏ ពេញ និយម សម្រាប់បម្រើ ដល់ វិស័យ ទេសចរណ៍ ក្នុង ខេត្ត បាត់ដំបង។ ភ្នំនេះ មាន ល្អាង រហូតដល់ ១២ ប្លែក ពី គ្នា មាន កម្ពស់ ប្រមាណ ១០០ ម៉ែត្រ កាំ ជណ្ដើរ ឡើង ចំនួន ១០៣០ កាំ មាន ទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិត ក្នុង ឃុំ ភ្នំ សំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង។

នៅ លើ កំពូល ភ្នំនេះ មាន វត្ត មួយ ឈ្មោះ ថា វត្ត គិរីរម្យ និង ល្អាង រូង ទាំង ១២ លើភ្នំ នេះ មាន ដូចជា ល្អាង ផ្កាស្លា, ល្អាង គក់ ទ្រូង,ល្អាង ខ្យល់,ល្អាង តែង ខ្លួន,ល្អាង ល្ខោន, ល្អាង ជ្រៃ, ល្អាង ពេជ្រ, ល្អាង ខ្វែង, ល្អាង ប្រេង, ល្អាង ស្ថានីយ ឬ ល្អាង ធំ, ល្អាង ក្បាល ខ្មោច និង ល្អាង ប្រចៀវ ។ ក្នុង ចំណោមល្អាង ទាំង ១២ ភ្ញៀវ ទេសចរ និយម ចូល ទស្សនា តែល្អាង ផ្កា ស្លា និង ល្អាង ល្ខោន ប៉ុណ្ណោះ។

ការ ទស្សនាទិដ្ឋភាព ហ្វូង សត្វ ប្រជៀវ រាប់ លាន ក្បាល ដែល ហោះ ចេញ ពី ល្អាង នៅ ពេល ល្ងាច ដែល អ្នក ស្រុក តែង និយម នាំ គ្នា ហៅ ហ្វូង ប្រជៀវ ទាំង នោះ ថា កង ទ័ព ប្រជៀវ ដ៏ ក្លាហាន ជា ចំណីទាក់ទាញអ្នក ទេសចរ ចង់ ទៅទស្សនា ភ្នំសំពៅខណៈ ក្បួន ហោះហើរ របស់ ហ្វូង ប្រជៀវ នេះ ប្រៀប បាន ទៅ នឹង ចរន្ត ទឹក ហូរ លើ ផ្ទៃ អាកាស ដែល ការ ហោះ ហើរ របស់ ហ្វូង សត្វ ប្រជៀវ នៅ ចន្លោះ ម៉ោង ៥:៣០ នាទី ដល់ ម៉ោង ៦:១៥នាទីល្ងាច គឺជា ពេល វេលា ដែល ហ្វូង សត្វ ប្រជៀវ ចាប់ ផ្ដើម ហោះ ហើរ បណ្ដែត ខ្លួន ចេញពី រូងភ្នំ ធ្វើ ឲ្យ មាន ការ ចាប់ អារម្មណ៍ យ៉ាង ខ្លាំង ពី ភ្ញៀវ ជាតិ និង អន្តរជាតិ ទើប នៅ តំបន់ មួយ នេះ ត្រូវ បាន មន្ទីរ ទេសចរណ៍ ខេត្ត បង្កើន ការ កែច្នៃ បន្ថែម ដើម្បី ទាញ កំណើន ភ្ញៀវ ក្រៅ ស្រុក កាន់ តែ មាន កំណើន ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង