ក្រសួងការងារ រៀបចំពិធីអាហារសាមគ្គី កម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអាហារសាមគ្គីជាមួយនឹងតំណាងអង្គការអន្តរជាតិខាងការងារ(ILO) ដែលដឹកនាំដោយលោកស្រី Chihoko Asada-Miyakawa ឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO និងសហការី, តំណាងកម្មករនិយោជិតដែលមានលោកសំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC), និងតំណាងសមាគមនិយោជក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា ក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួមទាំងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតផងដែរ។
កម្មវិធីនេះ ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញក្រោមបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ៕