លោក ពូទីន បានតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ី ឡើងវិញ
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីឡើងវិញ នេះបើយោងតាមការិយាល័យសារព័ត៌មាន វិមានក្រឹមឡាំង។
ក្រឹត្យនេះបានសរសេរថា ស្របតាមចំណុច នៃមាត្រា៨៣ នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រធានរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី។
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋឌូម៉ារបស់រុស្ស៊ីបានអនុម័តការតែងតាំងលោក ពូទីន លោក Mikhail Mishustin ជានាយករដ្ឋមន្ត្រី។
លោក Mishustin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់ពីបម្រើការជាប្រធានសេវាពន្ធសហព័ន្ធរុស្ស៊ីពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០។