**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

ឯកឧត្តម ចាយ បូរិន សំណូមពរដល់បេក្ខភាព និងអង្គបោះឆ្នោតត្រូវរក្សាស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ ដើម្បីជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីពិធីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៤៧នាក់ នៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មន្ត្រីគណបក្ស បេក្ខជនពេញសិទ្ធ និងបម្រុង ក្រុមប្រឹក្សាស្រុកតំបែរសមាជិក សមាជិកាសាខាបក្សភូមិឃុំ ទាំង៧ឃុំ នៅក្នុងមូលដ្ឋានស្រុកតំបែរ ចំនួន ២៤៨នាក់។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះបេក្ខភាព អង្គបោះឆ្នោត និងអង្គពិធីទាំងមូលដោយក្តីនឹករលឹក។

ឯកឧត្តមក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រែងរបស់ក្រុមប្រឹក្សាស្រុក ឃុំ ដែលបានសហការណ៍ជាមួយ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់ប្រជាជន បានទាន់ពេលវេលា ថែរក្សាសណ្ដាប់ធ្នាប់សង្គម ភូមិ ឃុំ មានសុវត្ថិភាពផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ រក្សាសមិទ្ធិផលចាស់ និងអភិវឌ្ឍសមិទ្ធិផលថ្មី ជាបន្តបន្ទាប់។

ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឺក្សាខណ្ឌ ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះសម្រាប់ការដឹកនាំក្រុមប្រឹក្សាស្រុក ខេត្តអាណត្តិទី៤ បន្តទៀត។

ឯកឧត្តម ចាយ បូរិន បានសំណូមពរដល់បេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សាស្រុក ខេត្តទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងថែទាំសុខភាព ឲ្យបានល្អហើយទៅចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក្នុងកំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ហើយត្រូវសម្រាក និងរក្សាភាពស្ងៀមស្ងាត់១ថ្ងៃមុនពេលបោះឆ្នោតគឺ ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា គ្រប់រូបត្រូវអនុវត្តតាមការណែនាំរបស់គណបក្ស និងគោរពទៅតាមបទបញ្ជានីតិវិធី ច្បាប់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងបញ្ហានានាក្នុងកំឡុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងនាមជាគណបក្សនយោបាយ ដឹកនាំប្រទេស ដូច្នេះសូមក្រុមប្រឹក្សាឃុំនៅក្នុងតំណែង ដែលជាអង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង