**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញរួមគ្នាទប់ស្កាត់លើការបំភាន់ព័ត៌មាន នៃកិច្ចអភិវឌ្ឍន៍ តំបន់រុនតាឯក និងពាក់ស្នែង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អ សម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ក្នុង ខេត្តសៀមរាប ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប នាព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យមានការឯកភាពគ្នា រួមគ្នាគិត រួមគ្នាទទួលខុសត្រូវ និងរកដំណោះស្រាយលើបញ្ហានានា ដែលកើតមានឡើងក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ក្នុងនោះមាន ការភាន់ច្រឡំ ផ្នែក បច្ចេកទេសលើការបើកប្រាក់ឧបត្ថម្ភប្រចាំខែមានការយឺតយ៉ាវ សម្រាប់ប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ការភាន់ច្រឡំលើការហាមឃាត់ការចាក់ដីបំពេញបន្ថែម និងបញ្ហានានាមួយចំនួនទៀត។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវទប់ស្កាត់លើការ បំភាន់បំភ្លៃព័ត៌មានមិនពិត ដោយចេតនាក្តី ឬអចេតនាក្តី ដើម្បីជាបច្ច័យល្អ សម្រាប់ជំរុញដល់កិច្ច អភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើសុំឱ្យអង្គប្រជុំពិភាក្សាគ្នាកំណត់ឱ្យច្បាស់លាស់ចំពោះទិសដៅការងារ និងការរៀបចំក្រុងប្រកបដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ស្របតាមគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋ ដែលត្រូវបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងនេះ ងាយស្រួលរស់នៅ និងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវ រៀបចំផែនទីបែងចែកព្រំប្រទល់កំណត់តំបន់នីមួយៗឱ្យបានច្បាស់លាស់ រីឯគណៈកម្មាធិការដីសម្បទានសង្គមកិច្ច ត្រូវសម្រួចមុខងារតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយ និងថវិកា ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីធ្លី ឱ្យបានចប់សព្វគ្រប់ នាពេលឆាប់ៗខាងមុខនេះ សំដៅបញ្ចប់វិវាទនានាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ សំខាន់ៗមួយចំនួន ដើម្បីសម្រេចនូវគោលដៅក្នុងការចុះបញ្ជីដីបង្ហើយ តាមផែនការដែលបានកំណត់ក្នុង នីតិកាលទី៧នេះ សំដៅបង្កើតបរិយាកាស មិនមានវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង