**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ រួមនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ដែលបម្រើការងារ នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿងហាយ THACO-AGRI ក្នុងស្រុកស្នួល ចំនួន ២០០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ”។

លោក ឡេ ធនហ្វាង អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿងហាយ ថាកូអាហ្គ្រី ក្រចេះ បានឡើងរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន។

លោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បានបញ្ជាក់ថា៖ ពិធីជួបជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំជាមួយ បងប្អូនកម្មករនិយោជិត ក្នុងគោលបំណងដើម្បីបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ គិតគូរដល់បងប្អូន កម្មករកម្មការិនីជានិច្ច។

លោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១.៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ តាមផែនការបណ្តុះបណ្តាលសម្រាប់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនឦសាន រយៈពេល ០៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ ២០២៨ សរុបចំនួន ៦២,៨០០នាក់។

លោកអភិបាលរងខេត្ត បានបន្តថា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបុគ្គលសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធទាំងអស់ អញ្ជើញទៅចុះឈ្មោះចូលរៀនជំនាញនានា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ដែលនៅតែបន្តចុះឈ្មោះជាប្រចាំ។

លោកអភិបាលរងខេត្ត បានបន្ថែមថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គមខេត្តក្រចេះ បានផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីនៅពេលសម្រាលកូនបានចំនួន ៥១នាក់ មានចំនួនកូន ៥១នាក់ (កូនភ្លោះ០០នាក់) សរុប ទឹកប្រាក់អស់ ៤០,៨០០,០០០រៀល។ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គមខេត្តក្រចេះ បានផ្តល់ប្រាក់ ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូនបានចំនួន១,៦០៨នាក់ មានចំនួនកូន ១,៦៣៧នាក់ (កូនភ្លោះចំនួន ២៩នាក់) សរុបទឹកប្រាក់អស់ ៧២៤,៤០០,០០០រៀល ហើយគោលនយោបាយនេះ គឺពិតជាបានរួមចំណែកក្នុងការធានា និរន្តរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ៕

អត្ថបទដែលជាប់ទាក់ទង