**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ភារកិច្ចជូនអភិបាលខេត្តចំនួន៤ ដោយមិនត្រូវលើកលែង ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៤ បានដំណើរការកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការ ការពារ ទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានឡើងអានបទបញ្ជាលេខ០១៣ ប.ជ ២០២៤ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់កងយោធពលខេមរភូមិន្ទ ចូលរួមសហប្រតិបត្តិការ តាមការស្នើសុំរបស់ស្ថាប័ន បរិស្ថាន រដ្ឋបាលព្រៃឈើ និងស្ថាប័នដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបង្ហាញ អំពីលទ្ឋផលនៃកិច្ចប្រតិបត្តិការការសហការអនុវត្តន៍ នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការដឹកនាំរបស់បញ្ជាការ ដ្ឋានយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានរឹបអូសយកដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានយកបានជាច្រើនរយហិកតា និងបានបំផ្លាញដំណាំកៅស៊ូ និងដំណាំ ស្វាយចន្ទី ដែលបានដាំដុះរួចហើយ បានរាប់ម៉ឺនដើម និងបានចាប់ជនល្មើស ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចំនួន០៥នាក់ ព្រមទាំងរឹបអូសយកបានវត្ថុតាងជាច្រើនទៀតមួយចំនួនបញ្ជូនទៅស្ថានប័នតុលាការ ដើម្បីអនុវត្តន៍តាមនិតិវិធីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរ ដែនដី មន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធ និងងឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរួមសហការគ្នាក្នុងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដំណើរការរយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ទទួលបាន លទ្ធផលល្អ និងជោគជ័យ ស្របតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនឯកឧត្តមអភិបាលខេត្តទាំង៤ ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ ព្រមទាំងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពក្នុងទិសយោធភូមិភាគទី៤ ព្រះរាជ អាជ្ញា ប្រធានសាលាដំបូង និងបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវគោរពប្រតិបត្តិនូវបទបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាល និងប្រមុខអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ ដោយមិនត្រូវលើកលែង ឬយោគយល់ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីថែរក្សាគ្រប់គ្រងធនធានធម្មជាតិរបស់យើង ឲ្យនៅគង់វង្សជាយូរអង្វែងតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង