**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល

រដ្ឋមន្ត្រីក្រសួងផែនការ បន្តដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាននៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (គ.អ.ផ.យ.អ.ជ.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បន្តដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃ គ.អ.ផ.យ.អ.ជ. នាទីស្តីការក្រសួងផែនការ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីបន្តពិនិត្យ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ.) ដែលជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ។ សមាសភាពចូលរួម រួមមានសមាជិក សមាជិកា លេខាធិការដ្ឋាននៃ (គ.អ.ផ.យ.អ.ជ.) និងលោកសាស្ត្រាចារ្យបណ្ឌិត ភឹម ស៊ីណារិទ្ធ ទីប្រឹក្សារបស់អង្គការ UNDP ប្រចាំកម្ពុជា។ គួររំលឹកថា បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងនូវ កម្មវិធីជាតិសម្រាប់នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ លើកទី១ របស់ខ្លួន សម្រាប់កំណត់ចក្ខុវិស័យនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ យ៉ាងណាមិញមកដល់ឆ្នាំ១៩៩៨ ទើបគេសង្កេតឃើញការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលក្នុងនោះមិនត្រឹមតែក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែលើទិដ្ឋភាពនយោបាយផងដែរ។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដ៏ប៉ិនប្រសប់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញលេញ ដោយបានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរាប់ទសវត្សរ៍របស់កម្ពុជា ហើយជវភាពនៃការកសាងជាតិឡើងវិញក៏បានលេចរូបរាងតាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្រត្រីកោណ” របស់រាជរដ្ឋាភិបាល។ បន្ទាប់មក ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ លើកទី២ ក៏ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ការតម្រង់ទិសដល់ការបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងការអនុវត្តដោយជោគជ័យនូវ “យុទ្ធសាស្ត្រត្រីកោណ” របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយផ្អែកលើមុំទាំង៣, យុទ្ធសាស្ត្រត្រីកោណ បានកំណត់នូវបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសមួយដែលធ្លាប់មានអស្ថិរភាព សង្គ្រាម ជម្លោះផ្ទៃក្នុង និងភាពអន់ថយ ឱ្យក្លាយទៅជាចំណុចកណ្តាលនៃ សន្តិភាពដ៏រឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការគោរពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស កិច្ចសហប្រតិបត្តិការនិងកិច្ចអភិវឌ្ឍ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ មកដល់នីតិកាលទី៣ “យុទ្ធសាស្ត្រត្រីកោណ” បានវិវដ្តទៅជា “យុទ្ធសាស្ត្រចតុកោណ” ដែលជាការបន្តពង្រឹង និងស្ថាបនាលើមូលដ្ឋាននៃសមិទ្ធផលនានា ដោយផ្តោតលើការកែលម្អ និងបង្កើនសមត្ថភាពរបស់ស្ថាប័នសាធារណៈ លើកស្ទួយអភិបាលកិច្ចនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ក្នុងទិសដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ ធានាសមធម៌ក្នុងសង្គម និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ ព្រមទាំងការការពារសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌ជាតិ ដែលទាំងនេះសុទ្ធតែជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន សំដៅសម្រេចបាននូវ “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍”, ទាញយកផលចំណេញខ្ពស់ពី “ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ២០១៥” ព្រមទាំងសម្រេចបាននូវ “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០”។ ទន្ទឹមនឹងការដាក់ចេញនូវ​ “យុទ្ធសាស្ត្រចតុកោណ” ទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ដែលជាឯកសារគោលនយោបាយសំខាន់ទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានរៀបចំឡើងតាមដំណាក់កាល ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេល ២៥ឆ្នាំ នៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ប្រទេសកម្ពុជាបានឆ្លងកាត់នូវបរិវត្តកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមការរំពឹងទុក ហើយនៅក្នុងនីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជាបាននិងវិវដ្តនៅក្នុងវដ្តថ្មីមួយទៀត ពោលគឺ យុទ្ធសាស្ត្របញ្ចកោណ ដើម្បីឈានទៅសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ កិច្ចប្រជុំនាព្រឹកនេះ ដើម្បីបន្តពិនិត្យ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ.) ដែលជាឯកសារគោលនយោបាយសំខាន់ទី២ និងជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង