**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ

អភិបាលខេត្ដស្វាយរៀង អញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅស្រុករំដួល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ដស្វាយរៀង និងលោកជំទាវអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល។

ពិធីនេះមានការចូលរួមពីអភិបាលរងខេត្តនិងសប្បុរសជន ព្រមទាំងមន្ត្រីរាជការអាជ្ញាធរដែនដីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជីនិងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០ នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំជ្រុងពពេលយើងនេះ ក៏ដូចជានៅទូទាំងស្រុករំដួល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងរន្ទះជាដើម និងសូមឲ្យអាជ្ញាធរ ត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា ពេលមានគ្រោះធម្មជាតិកើតឡើង ជាមួយនិងការបន្តការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទឹកនៅតាមបណ្ដាមូលដ្ឋាន ទាំងនៅក្នុងការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ។

ឯកឧត្តម បន្តថា សមិទ្ធផលជាច្រើនដែលកើតមានឡើងនៅក្នុងវត្តកែវមណីរាម បើទោះបីជាវត្តទើបតែផ្ដួចផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងមានអាយុកាលត្រឹមតែ ១៦ឆ្នាំយ៉ាងណាក្ដី ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ជាពិសេសឯកឧត្តម ហែម អាន និងក្រុមគ្រួសារ ដែលបានចូលរួមគាំទ្រ និងកសាងនូវសមិទ្ធផល នៅក្នុងវត្តកែវមណីរាម ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តមបន្ថែមថា តម្លៃនៃសន្តិភាពដែលយើងរកបាននេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចម្រើននូវជីវភាពប្រជាជន តាមរយៈការអភិវឌ្ឍជាច្រើន ដូច្នេះ ទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍ គឺសំខាន់ណាស់ វាទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យខានតែបាន ។

ឯកឧត្តម អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។

៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ។

៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

៥.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនាពេលខាងមុខ។

៦.សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករំដួល ត្រូវខិតខំបំពេញការងារឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដោយចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួន និងជាកិច្ចការចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រមទាំងត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវខិតខំរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា
និងឆាប់រហ័សស្របតាមកម្មវិធីយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ បានផ្ដល់ជូនអំណោយដល់យាយជី តាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ៤០.០០០រៀល លោកគ្រូ អ្នកគ្រូ ២២នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ ក្រម៉ា ១ និងថវិកា ៤០.
០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល ប៊ិក២ដើម ខ្មៅដៃ១ និងបន្ទាត់១មុឺនរៀល ប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១ក្រម៉ា ១ និងថវិកា ២០.០០០រៀល ប្រជាពលរដ្ឋក្រមា១ សារុង១និងថវុកា២មុឺនរៀល សាលាស្រុករំដួល២០មុឺនរៀល សាលាឃុំជ្រុងពពេល២០មុឺនរៀល នគរបាលប៉ុស្តិ៍រដ្ឋបាល២០មុឺនរៀល អធិការដ្ឋាននគរបាលស្រុករំដួល បញ្ជាការដ្ឋានកងរាជវុធហត្ថស្រុក២០មុឺនរៀល សឹករងស្រុក២០មុឺនរៀល ចូលបច្ច័យបុណ្យសពក្មេងប្រុសម្នាក់ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញចំនួន១លានរៀល ព្រមទាំងចំណាយផ្សេងៗ និងប្រគេនបច្ច័យដល់វត្តកែវមណីរាមសរុបថវិកាចំនួន២៩លានរៀល៕

អត្ថបទដែលជាប់ទាក់ទង