**ឯកអគ្គរដ្ឋទូតកម្ពុជានិងថ្នាក់ដឹកនាំអ.ម.តប្រាប់ដល់និស្សិតកម្ពុជាកំពុងរៀននៅប្រទេសចិនត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយម្ចាស់ផ្ទះឱ្យកាន់តែរឹងមាំ**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា

រុស្ស៊ីត្រៀមខ្លួនរួចហើយ បើលោកខាងលិចចង់ដោះស្រាយសង្រ្គាមអ៊ុយក្រែននៅលើសមរភូមិ

បរទេស៖ ប្រសិនបើលោកខាងលិចចង់ប្រយុទ្ធដើម្បីអ៊ុយក្រែននៅលើសមរភូមិ រុស្ស៊ីត្រៀមខ្លួនសម្រាប់វា នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីស្តីទីលោក Sergei Lavrov ត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោក Sergei Lavrov ថាវាជាសិទ្ធិរបស់ពួកគេ ប្រសិនបើពួកគេចង់ឱ្យវាស្ថិតនៅលើសមរភូមិ វានឹងស្ថិតនៅលើសមរភូមិ។

រុស្ស៊ីបានបង្កើនការព្រមានអំពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអង្គការណាតូ ចាប់តាំងពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធមិនព្រមច្រានចោលនូវលទ្ធភាពដែលទាហានលោកខាងលិចអាចនឹងត្រូវបញ្ជូនទៅកាន់ទីនោះ។

វិមានក្រឹមឡាំងបានឲ្យដឹងកាលពីសប្តាហ៍មុនថាការបញ្ជូនទាហានណាតូចូលទៅក្នុងអ៊ុយក្រែនអាចមានសក្តានុពលគ្រោះថ្នាក់បំផុត ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា វាអាចនាំឱ្យមានសង្គ្រាមលោកលើកទីបី។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសអស់រយៈពេលពីរទសវត្សរ៍ បានកំពុងថ្លែងនៅក្នុងសវនាការសភាស្តីពីការតែងតាំងលោកឱ្យកាន់តំណែងនៅក្នុងរដ្ឋាភិបាលថ្មីដែលកំពុងត្រូវបានបង្កើតឡើងបន្ទាប់ពីលោកពូទីនបានចាប់ផ្តើមអាណត្តិប្រាំមួយឆ្នាំថ្មីនៅក្នុងខែនេះ។

ទីភ្នាក់ងារ RIA ក៏​បាន​លើក​ឡើង​ពី​លោក Sergei Lavrov ដែរ​ថា ការ​ចរចា​សន្តិភាព​លើ​អ៊ុយក្រែន​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេស​ស្វីស​នៅ​ខែ​ក្រោយ​ដោយ​គ្មាន​ការ​ចូលរួម​ពី​រុស្ស៊ី​គឺ​ជា​ឱសានវាទ​ចំពោះ​ក្រុង​ម៉ូស្គូ។

ទីភ្នាក់ងារនេះបានបន្តថា លោក Sergei Lavrov បានប្រៀបធៀបស្ថានភាពទៅនឹងការស្តីបន្ទោសចំពោះសិស្សសាលា ដែលជោគវាសនាត្រូវបានសម្រេចដោយគ្រូបង្រៀនខណៈពេលដែលលោកនៅក្រៅបន្ទប់។

អត្ថបទដែលជាប់ទាក់ទង