**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ សំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញក្តីសោមនស្សសប្បាយរីករាយក្រៃលែង ដែលនាយឧត្តមសេនីយ៍បានមកសំណេះសំណាល សាកសួរសុខទុក្ខដោយផ្ទាល់ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ដែលជាប្រភពដើមនៃកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពីសំណាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគម៍លេខ១ទាំងអស់។

តាមរយៈអស់លោកជានាយទាហាន ដែលមានវត្តមាននៅពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានស្ត្រីជាភរិយា ក្មួយៗជាកូន ជាចៅ លោកឪពុក អ្នកម្តាយជាទីស្រឡាញ់ របស់យោធិនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា កម្ពុជាមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញ បាន២៦ឆ្នាំ ៧ខែ និង១៧ថ្ងៃហើយ។ បន្ទាប់ពីប្រទេសកម្ពុជា ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត ២៩ឆ្នាំ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រជាជន និងប្រទេសកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាលើកដំបូងរយៈពេលជាង៥០០ឆ្នាំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា «សន្តិភាពពិតជាមានតម្លៃណាស់ ព្រោះសន្តិភាព បាននាំឱ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ ផ្តល់ឱកាសឱ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យជីវភាពរស់នៅ កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើង និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៏ឯក ជាបិតាសន្តិភាព។ យើងទាំងអស់គ្នា សូមថ្លែងអំណរគុណ ដឹងគុណ និងសូមជូនពរសម្តេចតេជោ សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង បន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែអភិវឌ្ឍន៍ជឿនលឿនបន្ថែមទៀត»។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការអបអរសាទរ ជាមួយនឹងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ រីកដុះដាលលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទ បានរួមចំណែកកសាង បង្កើតស្នាដៃ និងសមិទ្ធផលធំៗជាអាទិ៍៖
*ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជន និងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ធ្វើជាស្នូលក្នុងការអនុវត្ត នយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះមីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ល។
ដោយឡែក កងពលតូចអន្តរាគម៍លេខ១ ចាប់តាំងពីថ្ងៃបង្កើត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩០មក (អតីតកងពលធំថ្មើរជើងគ្រឿងយន្តលេខ៧) យុទ្ធជន យុទ្ធនារីក្នុងកងពលទាំងមូល បានកសាង បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើន សម្រាប់យុទ្ធជនជំនាន់ក្រោយ និងបានកែសម្រួលក្របខ័ណ្ឌ តួនាទី ភារកិច្ចជាបន្តបន្ទាប់។ ដូច្នេះសូមនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គ្រប់ជំនាន់ ត្រូវមានមោទនភាពផង និងមានការទទួលខុសត្រូវថែរក្សាប្រពៃណី ស្នាដៃ សមិទ្ធផល ដែលវីរយុទ្ធជនរៀមច្បង បានធ្វើពលិកម្មកសាងទុកមក ឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍ ជាកម្លាំងដ៏ស្មោះត្រង់ក្នុងការការពារខឿនឯករាជ្យ បូរណភាព និងអធិបតេយ្យជាតិ។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវ៖

*មានទស្សនៈ ឆន្ទៈត្រឹមត្រូវ គោលជំហររឹងមាំ អង់អាចក្លាហាន មានវិន័យ គោរពច្បាប់ និងមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ គោរពម៉ឺងម៉ាត់ឋានានុក្រមកងទ័ព ដើម្បីបន្តចូលរួមរក្សា ការពារសន្តិភាពដែលរកបានដោយលំបាក។

*ការពារដាច់ខាតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។*បន្តយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញ អប់រំនយោបាយចិត្តសាស្ត្រដល់កងទ័ព មានសមត្ថភាព លទ្ធភាព មានស្មារតីប្រយុទ្ធប្តូផ្តាច់ រក្សាប្រពៃណីជាកងទ័ព ប្រសូត្រពីប្រជាជន ដើម្បីប្រជាជន មិនប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់នូបកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ព។

*អង្គភាព ត្រូវស្រាវជ្រាវ ចងក្រងប្រវត្តិស្នារដៃទាំងអស់របស់ខ្លួន ទុកជាបទពិសោធន៍ និងទុកជាឯកសារឱ្យបានគង់វង់ យូរអង្វែង។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ និងការតាមដានស្តាប់ ឯកភាពយល់ព្រម គាំទ្រប្រសាសន៍សំណេះសំណាល ជាមួយនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចូលរួមទប់ស្កាត់នូវរាល់ឧបាយកល កលល្បិច បំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ពីមជ្ឈដ្ឋានប្រតិកិរិយាទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង