**លោកXi Jinping៖ប្ដេជ្ញាចិត្តត្រូវច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេលយូរ ព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៥**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ ដោយចំនួនពលរដ្ឋចូលរួមសំអាតកើនឡើងឥតដាច់**កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យួន សក យ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។

ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង