ឯកឧត្តម ផុន លីវិរៈ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ លោក ស៊ន សារុន អភិបាលខេត្តស្ដីទី ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក នាយករង រដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្តអភិបាល អភិបាលរង ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ សិក្ខាសិលានេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ រដ្ឋបាលខេត្ត ៕