**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា**សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃ នៅខេត្តមណ្ឌលគិរី**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា**ឯកឧត្ដម ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី**ន.គ.ស. បំភ្លឺការចុះផ្សាយនិងផ្សព្វផ្សាយលើបណ្តាញព័ត៌មាននិងបណ្តាញសង្គមរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពាក់ព័ន្ធការទទួលរងពិន័យអន្តរការណ៍**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**សិស្សនិទ្ទេស A ២០នាក់ពីថ្នាក់រៀនតែមួយ!**កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ**នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព**ឯកឧត្ដម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយក្រុមជំនាញ ICANN លើការគ្រប់គ្រងឈ្មោះដែន ក្នុងប្រព័ន្ធអ៊ីនធឺណិត**រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះឲ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយក្រុមការងារមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម) ។ កិច្ចសហការភាពជាដៃគូរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោក ឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្ត្រក្នុងដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអ.វ.ត.ក. បាន និងកំពុងបន្តអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។ នេះជាប្រសាសន៍របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមការងារផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់និងអ្នកជំនាញនៃមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ជាច្រើនរូប ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃក្រសួងព័ត៌មានមកពី៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP), អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(TVK), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), និង APPរបស់ក្រសួងព័ត៌មានផងដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងផងដែរអំពីសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងក្នុងចំណោមយុវជនទាំងអស់ឲ្យបានដឹងអំពីយុត្តិធម៌ ដែលតុលាការកូនកាត់មួយនេះសម្រេចបាន ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាសម្រាប់ប្រជាជាតិទាំងមូល ជាពិសេសដើម្បីឱ្យបានយល់អំពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃ និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីបំផុតគ្មាន។ ​ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក.  បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា៖ «​មជ្ឈមណ្ឌល​ធនធាន អ​.​វ​.​ត​.​ក​. ត្រូវបានបង្កើតឡើង និងបានដំណើរយ៉ាងល្អ ជាពិសេសក្នុងដំណាក់ក្រោយដំណើរសវនាការសាលាក្តីបានបញ្ចប់ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​​ផ្សព្វផ្សាយ និង​អប់រំ​ពាក់ព័ន្ធ​នឹងសមិទ្ធផលនៃ​ដំណើរការ​ជំនុំ​ជម្រះក្តី និង​ការងារ​គ្រប់គ្រង​បណ្ណសារ ​ឱ្យបាន​ទូលំ​​ទូលាយ​ដល់​សាធារណជន និង​តាមដាន​ការអនុវត្ត​ការងារ​នានាក្នុងក្របខណ្ឌ​បណ្តឹងរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​»​។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា «​អ្វីដែលអង្គជំនុំ​ជម្រះក្តីនៃសាលាក្តីកូនកាត់សម្រេចបានមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សលោក ដោយមានភាគីជាតិកម្ពុជា និងភាគី​អង្គការសហប្រជាជាតិ ព្រមទាំង​សហគមន៍​អន្តរជាតិ ​បានផ្ដល់​ការគាំទ្រ​ដល់​ដំណើរការ​នៃតុលាការទាំងមូល និងការកាត់សេចក្ដីប្រកបដោយភាព​រលូន ទាន់ពេលវេលា និង​ទទួលបាន​ជោគជ័យ ដែលជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងចូលរួមលើកកម្ពស់ស្មារតី៧មករា ១៩៧៩ ថែមទៀត»។ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ចាក់ថា «ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយយុទ្ធសាស្ត្ររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យដើម្បីដើរតួនាទីលើកិច្ចការសាធារណៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយពង្រឹងប្រសិទ្ធភាពនិងគុណភាពផ្សព្វផ្សាយព័ត៌មានពិតនិងចំណេះដឹងសម្បូរបែបលើគ្រប់វិស័យជូនដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជានិងពិភពលោកបានដឹងអំពីភាពជោគជ័យរបស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងអំពីការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយរបបខ្មែរក្រហម មានតម្លៃខ្ពស់រួមចំណែកលើកកម្ពស់សមិទ្ធផលរបស់សាលាក្តីកម្ពុជាជា​តុលាការ​គំរូ​មួយដល់​ប្រទេស​នានា​ក្នុង​តំបន់ និងលើ​សកលលោក​សិក្សា ដែលអាចជាបច្ច័យដល់ការរៀបចំ​តុលាការ​វិនិច្ឆ័យលើអំពើប្រល័យពូសាសន៍ឬឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នាពេល​អនាគត។ ឯកឧត្តមអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌បានបន្តទៀតថា «ការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់សាលាក្តីនេះក៏ជាការចូលរួមក្នុងការបណ្តុះមនសិការបស់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ ថែរក្សា និងការពារសន្តិភាព និងលើកកម្ពស់ស្មារតីមោទនភាពជាតិដោយក្រោយសង្គ្រាមដ៏រាំរៃកម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ ជាគំរូសម្រាប់ជាតិសាសន៍ដទៃទៀតនៅលើពិភពលោក។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរលើលទ្ធភាពក្នុងការរៀបចំនាពេលខាងមុខឱ្យមានអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ អ.វ.ត.ក. ក្រោយដំណើរការសវនាការតុលាការបានបញ្ចប់ ខណៈ អ.វ.ត.ក. បានបើកទ្វារជាសាធារណៈដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជន ជាពិសេសយុវជនឱ្យទទួលបាននូវចំណេះដឹង តាមរយៈការសិក្សា​ស្រាវជ្រាវ និងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងក្របខណ្ឌស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ​មជ្ឈមណ្ឌល​ធនធាន​នេះមានផ្នែកសំខាន់ៗ ចំនួន ​៦ គឺ៖ ​បណ្ណាល័យនិង​កន្លែង​ស្រាវជ្រាវ​, គេហទំព័រ​ថ្មី​​, និ​ហិត​ដ្ឋា​ន​បណ្ណសារដែលមានឯកសារចំនួន២.៤លានទំព័រ​, បន្ទប់​ប្រើប្រាស់​ពហុ​បំណង​សម្រាប់​រៀបចំ​សិក្ខាសាលា​និង​តុលាការ​និម្មិត​, បន្ទប់​ពិគ្រោះ​យោ​ប​ល់និង​តាំងពិព័រណ៍, និង​ឧទ្យាន​សម្រាប់​ការចងចាំ​។ គួររំលឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគីរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការ ឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន៣៣៧,៧០លានដុល្លារអាមេរិក ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទាំងមូល។ ក្រោយសាលាក្តីខ្មែរក្រហម បានឈានមកដល់ទីបញ្ចប់នៃការកាត់ក្តីទៅលើមេដឹកនាំខ្មែរក្រហម អង្គការសហប្រជាជាតិ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត ដោយចាប់ផ្តើមនៅក្នុង ឆ្នាំ២០២៣ រួមមាន៖ ទី១-មុខងារសេសសល់ផ្នែកយុត្តាធិការរួមទាំងការគ្រប់គ្រងបណ្ណសារ ឱ្យអនុលោមតាមបទដ្ឋានអន្តរជាតិ និងទី២-មុខងារមិនមែនផ្នែកតុលាការដែលផ្តោតទៅលើការងារផ្សព្វផ្សាយសមិទ្ធផលរបស់ អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តគម្រោងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី ដែលមានសារៈសំខាន់ក្នុងការធានាថា «កេរដំណែល និងជនរងគ្រោះនៃរបបខ្មែរក្រហមមិនត្រូវបានគេបំភ្លេចចោល» ក្រោយពេលបញ្ចប់អាណត្តិការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង