**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២

សម្តេចតេជោ អរគុណអ្នកបរិស្ថានវៀតណាម ដែលអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអរគុណដល់អ្នកបរិស្ថានវៀតណាម ដែលបានចេញមកអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណទឹកតិចតួចបំផុត បើធៀបបរិមាណទឹកកំពុងហូរតាមប្រទេសវៀតណាមចូលទៅកាន់សមុទ្រនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសថ្លែងសារពិសេសជាវីដេអូពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះអ្នកវិទ្យាសាស្ត្រវៀតណាមដែលចេញមកអះអាងថា បើព្រែកជីកនេះដំណើរការវាអស់ចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទឹកទន្លេមេគង្គដែលកំពុងហូរ ហើយក្នុងករណីដែលមានការបង្ករបង្កើនផល វាក៏មានចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទន្លេមេគង្គដែលកំពុងហូរ វាអត់ត្រូវការបាត់ដល់ទៅ ៥០ភាគរយ ដូចដែលវិទ្យាស្ថានកាន់ធើរ បានធ្វើការអះអាងទេ»។

សម្តេចតេជោ លើកឡើងថា សម្តេចត្រូវតែនិយាយចាប់ពីពេលនេះទៅដើម្បីជំរុញទៅលើការអនុវត្តន៍ជាក់ស្តែងទៅលើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ នឹងសូមឱ្យប្រជាពលរដ្ឋខ្មែរមើលឱ្យហួសពីព្រំដែននៃផលចំនេញខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំនេញនៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «មានជនបរទេសមួយចំនួនបានចាប់ផ្តើមសរសេរហើយ ខ្ញុំគិតថាគេសរសេរត្រូវ គេថាប្រសិនបើកម្ពុជាជីកបានព្រែកជីកនេះ (ព្រែកជីកហ្វូណនតេជោ) ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នឹងត្រូវបានកាត់បន្ថយ វាជារឿងពិតខ្ញុំទទួលស្គាល់ ព្រោះកាលណាយើងពឹងដង្ហើម ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្រុះសម្រួល គេទារថ្លៃយើងឱ្យថ្លៃ ប៉ុន្តែមិនដល់កម្រិតគេទាមទារមិនសមហេតុ សមផលនោះទេ» ៕

អត្ថបទដែលជាប់ទាក់ទង