**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ពី សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) អង្គភាព Virtus Media (Khmer Times) និងធនាគារវីង សម្រាប់រួមចំណែកក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ពី សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា(MBCC) អង្គភាព Virtus Media (Khmer Times) និងធនាគារវីង ប្រគល់ជូនអាជ្ញាធរមីន សម្រាប់យកមកប្រើប្រាស់ក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលនេះ មានការចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតចាត់តាំងម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃអង្គភាព Virtus Media (Khmer Times), លោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារវីង និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រ ភាពជាដៃគូ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសហការីនៃសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារវីង ដែលបានរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសក្នុងរួមចំណែកដល់កម្មវិធីសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា សន្តានចិត្តមនុស្សធម៌ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីន តាមរយៈកិច្ចសង្រ្គោះអាយុជីវិត បង្កើនការយល់ដឹងអំពីមីន ផ្តល់ដីសុវត្ថិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជា។ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជាជនយើងអាចរស់នៅដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹក និងសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្មភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់ភាពជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី តាងនាមសហគមន៍រងផលប៉ះពាល់ដោយសារមីន បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបន្តគាំទ្រ និងដឹកនាំឥតងាករេ ក្នុងបុព្វហេតុដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ចំពោះបញ្ហានេះពិតជាមានការបំផុសគំនិត និងរំលឹកអំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកវិភាគទានពីជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឆាប់រួចចាកផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង