លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំសាធារណរដ្ឋកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន (HMC) បានចូលរួមចំណែកលើវិស័យសុខាភិបាលកម្ពុជាតាំងពីឆ្នាំ២០០៧ ដែលព្យាបាលអ្នកជំងឺប្រហែល ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ដោយផ្តល់កាព្យាបាលជំងឺទូទៅ រោគស្រ្តី និងកុមារ ព្រមទាំងអាចផ្ដល់ការវះកាត់ជំងឺបេះដូង និងមហារីក ផងដែរ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក៏បានរួមចំណែកដល់ការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ផ្នែកវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាព តាមរយៈប្រតិបត្តិការ នៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា និង Residency Program ៕