សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន
ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក មានសេចក្ដីសោមន្សរីករាយក្នុងការចូលរួមចំណែកចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានក្នុង ជំហរនៃការលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក គម្រោងដាំកូនឈើ ១,០០០,០០០ ដើមនៅក្នុងប្រទេសកម្ពុជា ជាពិសេសការទប់ស្កាត់បទល្មើសព្រៃដែលធ្លាប់កើតមានឡើង។
សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក នឹងចូលរួមចំណែកក្នុងកិច្ចការបរិស្ថានក្នុងគោលដៅជាយុវជនស្នូលសង្គមជាតិក្នុងគោលនយោបាយទាំងនេះ ជាជាង បង្កជាព័ត៌មានអវិជ្ជមានក្នុងសង្គមជាតិ និងអសន្តិសុខ ព្រមទាំងសណ្ដាប់ធ្នាប់។
សមាគមក្សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក សូមប្ដេជ្ញាចិត្តចូលរួមជាមួយក្រសួងបរិស្ថានដើម្បីធ្វើយ៉ាងណាអោយគោលនយោបាយដែលបានដាក់ចេញបានសម្រេចជោគជ័យ ដើម្បីមាតុភូមិកម្ពុជា៕